ធនាគារ​ ABA​ វិនិយោគ​ ៣០លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​

ធនាគារ​ ABA​ សូម​ប្រកាស​ការ​វិនិយោគ​នូវ​ទឹកប្រាក់​ ៣០លាន​ដុល្លារ​អា​មេ​រិ​ក​ លើ​សញ្ញា​បណ្ណ​សាជីវកម្ម​ ដើម្បី​ចូលរួម​ ក្នុង​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ (​ពី​មុន​ត្រូវ​បាន​ស្គាល់​ថា​ជា​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​)។ ​ពិធី​ចុះហត្ថលេខា​លើ​ការ​វិនិយោគ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ធ្នូ​ រវាង​ធនាគារ​ ABA​ និង​ ក្រុមហ៊ុន​អូ​វើ​ស៊ី​ ខេ​ម​បូ​ឌា​ន​អ៊ិ​ន​វេស​មិន​ ឯ​.​ក​ (OCIC)​ រួម​ជាមួយ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ អ៊ែ​រ​ផត​ អ៊ិ​ន​វេស​មិន​ ឯ​.​ក​ (CAIC)​។​ ដោយ​មានការ​គាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អាកាសយានដ្ឋាន​នេះ​ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ដ៏​ធំ​ដែល​នឹង​ជួយ​បង្កើន​ការ​វិនិយោគ​របស់​ប្រទេស​ និង​ការ​ទាក់ទាញ​ផ្នែក​ទេសចរណ៍​។​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​នេះ​ ថា​ “​យើង​មាន​មោទនភាព​ក្នុង​ការ​ចូលរួម​ដល់​ការ​កសាង​សមិទ្ធផល​ដ៏​លេចធ្លោ​មួយ​នេះ​របស់​កម្ពុជា​ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​។​ យើងខ្ញុំ​នៅ​ធនាគារ​ ABA​ ជឿជាក់​ថា​ គម្រោង​ដ៏​ធំ​នេះ​ នឹង​មិន​ត្រឹមតែ​ជួយ​ជំរុញ​ដល់​វិសាលភាព​ សេដ្ឋកិច្ច​កម្ពុជា​នៅ​ទូ​ទាំង​តំបន់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​នឹង​ជួយ​ដល់​កំណើន​បន្ថែម​ទៀត​នៃ​វិស័យ​ទេសចរណ៍​ និង​វិស័យ​ភ័ស្តុភារ​កម្ម​នៃ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​”​។ ​ការ​វិនិយោគ​នេះ​ ធ្វើ​ឡើង​ស្រប​តាម​បេសកកម្ម​របស់​ ABA​ ដែល​ប្រតិបត្តិការ​ក្នុង​នាម​ជា​ដៃគូ​ជាមួយ​ធុរកិច្ច​កម្ពុជា​និង​ប្រជាជន​កម្ពុជា​។​ ​ធនាគារ​បាន​នឹង​កំពុង​បន្ត​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​ជាតិ​។​ ជាក់ស្ដែង​ភាគ​ហ៊ុ​និក​ ABA​ បាន​វិនិយោគ​ទឹកប្រាក់​ … Continue reading ធនាគារ​ ABA​ វិនិយោគ​ ៣០លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​